បានផ្តល់តម្លៃ

បានវាយតម្លៃ
តាមរយៈមូលដ្ឋានហិរញ្ញវត្ថុរឹងមំាមួយ និងគោលការណ៍ទូទាត់ដ៏តឹងរ៉ឹង យើងបានរីកលូតលាស់ពីក្រុមហ៊ុនមានតម្លៃ 273,000 យូរ៉ូ ទៅជាក្រុមហ៊ុនមានតម្លៃ
830 លានយូរ៉ូ ក្នុងពេល 42 ឆ្នាំ។ ប្រការនេះនៅតែទទួលការចាប់អាម្មណ៍នៅឡើយ។ Graydon ដែលជាទីភ្នាក់ងារវាយតម្លៃអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់យើងពីការទទួលស្គាល់នូវការស្ថិតក្នុងចំណោម 5 ភាគរយប្រសើរបំផុតនៃក្រុមហ៊ុនដែលបំពេញមុខងារល្អបំផុតនៅក្នុងប្រទេសហូឡង់។ យើងទទួលបានកិតិ្តយសដែល Graydon បានផ្តល់ឱ្យយើងនូវការបញ្ជាក់ដែលឥតលម្អៀងនេះ។




ក្រុមហ៊ុនដែលរីកលូតលាស់រហ័សបំផុត
កាសែតហិរញ្ញវត្ថុហូឡង់ឈានមុខគេ “Het Financieele Dagblad” បានទទួលស្គាល់ និងបានផ្តល់ពានរង្វាន់ដល់យើងជាមួយនឹងពានរង្វាន់ Golden FD Gazellen Award ដ៏មានកិត្យានុភាពសម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា។ ពានរង្វាន់សម្រាប់ក្រុមហ៊ុនដែលរីកលូតលាស់រហ័សបំផុតនេះនៅក្នុងប្រភេទ 'សហគ្រាសធំៗ' គឺជាលទ្ធផលមួយនៃភាពជោគជ័យនៃមនុស្សរបស់យើង ដែលយើងបានបង្កើតឡើងយ៉ាងហោចណាស់នូវការលូតលាស់ 15 ភាគរយជារៀងរាល់ឆ្នាំ។ ការចូលរួមចំណែករបស់ពួកគេទៅរកភាពជោគជ័យនៃក្រុមហ៊ុនរបស់យើងគឺជាអ្វីដែលយើងធ្វើឱ្យមានភាពខុសគ្នាជារៀងរាល់ថ្ងៃ។




ធានាសុវត្ថិភាពដល់ខ្សែសង្វាក់ផ្គត់ផ្គង់
នៅ HTG ការចែកចាយ និងទម្រង់ការបែបបទតាមទម្លាប់ត្រូវបានដោះស្រាយនៅក្នុងផ្ទៃក្នុង។ យើងធានាដល់សុវត្ថិភាព និងនីតិវិធីដឹកជញ្ជូនទំនិញប្រកបដោយគុណភាពខ្ពស់ និងបានបង្កើតឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាពមួយ ដែលបំពេញបាននូវការទាមទាររបស់គយដ៏តឹងរ៉ឹង។ នេះនាំឱ្យមាននូវឋានៈ ប្រតិបត្តិករសេដ្ឋកិច្ចដែលទទួលបានសិទ្ធិ (AEO) របស់យើង។ តាមរយៈឋានៈអន្តរជាតិនេះ ដែលទទួលស្គាល់ជាផ្លូវការដោយគយហូឡង់ យើងអាចស្តុក និងដឹកជញ្ជូនទំនិញរបស់យើងបានកាន់តែរហ័ស ដោយសារតែការត្រួតពិនិត្យគយត្រូវបានធ្វើឱ្យមានភាពសាមញ្ញ និងទទួលបាននូវអាទិភាព។ នេះផ្តល់អត្ថប្រយោជន៍ទាំងអ្នកផ្គត់ផ្គង់ និងអតិថិជនរបស់យើង។